ឯកឧត្តម គួច ចំរើន អញ្ជើញចូលលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន០១គ្រួសារ បណ្ដាលឱ្យស្លាប់ម្នាក់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី ដែលបណ្ដាឲ្យ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះ បានស្លាប់ក្នុងពេលកើតហេតុ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ…

កិច្ចប្រជុំពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម នុត…

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះទាំង២ដល់លំនៅឋានរបស់ជនរងគ្រោះផ្ទាល់នៅភូមិទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ។ ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន និងមានដីកាបង្គាប់អោយឃាត់ខ្លួនរបស់តុលាការ

កណ្តាល ÷ សមត្ថកិច្ចហាក់ភ្នែកមុតហៅឃាត់ជនសង្ស័យសួរនាំឆែករកឃើញគ្រឿងញៀន និងក៏ប៉ះចំជនដែលមានដីកាតុលាការបង្គាប់អោយឃាត់ខ្លួន ដែលហេតុការគាប់ជួនគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា÷បុរសជាជនសង្ស័យមានឈ្មោះ គង់ គីមស្រ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ( វិជ្ជាមាននូវសារធាតុញៀន +) ក៏ជាជនដែលមានដីការបស់តុលាការ បង្គាប់អោយចាប់ខ្លួនចំនួន០១ច្បាប់ លេខ៤៩៥ចខ/ណ ចុះថ្ងែទី២៩ខែឧសភាឆ្នាំ២០២៥ ចេញដោយលោក…

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ !!!

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី

ក្រុមអនុព័ន្ធយោធាបរទេសចុះពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ

BREAKING NEWS៖ មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី នឹង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ

ថៃ៖ មេទ័ពភូមិភាគ២ (ប៊ុនស៊ីង ផាតក្លាង) ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និងបិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃ

ភូមិចំនួន០៩ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិទិន្នន័យក្បាលដីរបស់ខ្លួន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហាក់ សុខមករា…

អាជ្ញាធរខេត្តកណ្តាល ទទួលបងប្អូនពលករខ្មែរ ដែលបានត្រឡប់ពីប្រទេសថៃមកវិញ

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៩នេះ អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលចំនួន ១៤នាក់ ស្រី ៤នាក់ ក្នុងនោះរួមមាន៖ ក្រុងសំពៅពូន ៥នាក់ ស្រុកអង្គស្នួល ១នាក់ ក្រុងតាខ្មៅ ១នាក់ ស្រុកស្អាង ៤នាក់ និងស្រុកខ្សាច់កណ្ដាល ៣នាក់ ដោយមួយគ្រួសារៗទទួលបាននូវអង្ករចំនួន ២៥…