ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន និងមានដីកាបង្គាប់អោយឃាត់ខ្លួនរបស់តុលាការ

កណ្តាល ÷ សមត្ថកិច្ចហាក់ភ្នែកមុតហៅឃាត់ជនសង្ស័យសួរនាំឆែករកឃើញគ្រឿងញៀន និងក៏ប៉ះចំជនដែលមានដីកាតុលាការបង្គាប់អោយឃាត់ខ្លួន ដែលហេតុការគាប់ជួនគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

 

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា÷បុរសជាជនសង្ស័យមានឈ្មោះ គង់ គីមស្រ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ( វិជ្ជាមាននូវសារធាតុញៀន +) ក៏ជាជនដែលមានដីការបស់តុលាការ បង្គាប់អោយចាប់ខ្លួនចំនួន០១ច្បាប់ លេខ៤៩៥ចខ/ណ ចុះថ្ងែទី២៩ខែឧសភាឆ្នាំ២០២៥ ចេញដោយលោក មៀច សិទ្ធិការ្យជេសុីការ្យ ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទ ទទួលផលចោរកម្ម និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចភូមិរកាលេី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្ដាល កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៥។ វត្ថុតាងចាប់យក : សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៥ កញ្ចប់ (មធ្យម ០១កញ្ចប់ និងតូច ០៤កញ្ចប់) ទម្ងន់សរុប ១,៧៦ក្រាម។

 

លោកអធិការបន្តទៀតថា÷ នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន លុះចំណុចកេីតហេតុខាងលេី កក៏បានជួបជនសង្ស័យ ដោយកែវភ្នែកសមត្ថកិច្ចហាក់មានការសង្ស័យ ក៏បានឃាត់ហៅសួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ០៥កញ្ចប់ នៅក្នុងហោប៉ៅខោ រួចក៏បាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលតាលន់ដើម្បីសាកសួរ ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរក

ឃេីញនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីនារីម្នាក់ឈ្មោះ ហេង នៅភូមិព្រែកតាប្រាក់ ក្នុងតម្លៃ៥០០០០៛(ប្រាំម៉ឺនរៀល) រួចយកមកបំបែកច្រកថង់តូចៗលក់ក្នុងមួយថង់តូច តម្លៃចាប់ពី១៥០០០៛(មួយម៉ឺនប្រាំពាន់រៀល) ទៅ ២០០០០៛ (ពីរម៉ឺនរៀល) ។

 

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕