ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហកាជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖
ដោយជនសង្ស័យទី១. ឈ្មោះ អ៊ូច សុខទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២. ឈ្មោះ ទឹម សុីឈីង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ព្រមទាំងចាប់បានវត្ថុតាងបានរួមមាន ៖ គ្រឿងញៀន ចំនួន០៣កញ្ចប់ ទម្ងន់០.៣១ក្រាម, ទូរស័ព្ទ ចំនួន០២គ្រឿង, ដែកថ្នាំងអំពៅមុតស្រួច ចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕