ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៩នេះ អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលចំនួន ១៤នាក់ ស្រី ៤នាក់ ក្នុងនោះរួមមាន៖ ក្រុងសំពៅពូន ៥នាក់ ស្រុកអង្គស្នួល ១នាក់ ក្រុងតាខ្មៅ ១នាក់ ស្រុកស្អាង ៤នាក់ និងស្រុកខ្សាច់កណ្ដាល ៣នាក់ ដោយមួយគ្រួសារៗទទួលបាននូវអង្ករចំនួន ២៥ គីឡូ មី១កេស និងទឹកសុទ្ធ ១កេស ជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ។

