ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។ ក្នុងឱកាសនោះ ឯកឧត្តម ភឺន ផល្លា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះឯកឧត្តម កែវ ថៃ ដោយបានជូនពរឱ្យឯកឧត្តមមានសុខភាពរឹងមាំ…
