លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាននិងការស្វែងរកទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលអាចកើតមានឡើងជាយថាហេតុនារដូវវស្សាក្នុងឆ្នាំ២០២៦នេះ…

 

កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបន្ទាន់ក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមានដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សាក្នុងឆ្នាំ២០២៦នេះផងដែរ។

កិច្ចប្រជុំនេះផ្ដោតលើការត្រៀមកម្លាំង មធ្យោបាយ ការស្វែងរកទីទួលសុវត្ថិភាព និងការចែករំលែកស្បៀងអាហារ ដើម្បីកាត់បន្ថយការខូចខាត និងអាយុជីវិត។ដោយបានរៀបចំធ្វើឡើងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិសេសដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តនារដូវវស្សាឆ្នាំ២០២៦នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថតាមបណ្តា-ក្រុងស្រុកទាំងអស់ត្រូវត្រៀមមធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាន ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាចាំបាច់បំផុតតាមដែលអាចធ្វើទៅបាន ព្រោះថាគ្រោះមហន្តរាយ គឺជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនការ បានបន្តទៀតថាការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ គឺជាការងារអាទិភាពខ្ពស់ដែលទាមទារការយកចិត្តទុកដាក់លះបង់ និងការទទួលខុសត្រូវធ្ងន់ធ្ងរ ហើយក្រុមការងារអាវុធហត្ថតែងតែពលីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ដោយត្រូវរៀបចំផែនការទប់ទល់និងត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិថែមទៀតផងដែរជាពិសេស។

 

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជម្រាបថា ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ឫឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕