លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង…

 

កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋទាំង៦គ្រួសាររួមមាន៖គ្រួសារទី១ឈ្មោះ ដួង យ៉ន មានសមាជិកក្នុងគ្រួសារ៦នាក់ ,គ្រួសារទី២ ឈ្មោះ ចេង សុចាប មានសមាជិកគ្រួសារ ៥នាក់,គ្រួសារទី៣ឈ្មោះ ជា គីម មានសមាជិកគ្រួសារ៥នាក់,គ្រួសារទី៤ឈ្មោះ ព្រហ្មព្រហស្បតិ៍ មានសមាជិកគ្រួសារ ៧នាក់ ,គ្រួសារទី៥ឈ្មោះ ធូ ហឹង មានសមាជិកគ្រួសារ ២នាក់ និងគ្រួសារទី៦មានឈ្មោះ ម៉ៅ នន មានសមាជិកគ្រួសារ ៣នាក់ បច្ចុប្បន្នរស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានសំណោះសំណាល ព្រមទាំងនាំយកនូវសម្ភារៈគ្រឿងឧបភោគមួយជូនដល់ទាំង០៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវថវិការចំនួន ៥០,០០០រៀល និងអង្ករ៤បេ(២០គីឡូ),ទឹកភេសជ្ជៈ១កេស,ទឹកបរិសុទ្ធ១កេស,ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី១យួរ និងមី១កេសថែមទៀតផង និងបានឧបត្ថម្ភជាថវិកាចំនួន២២០,០០០រៀល ដល់ប្រជាការពារនិងកម្លាំងអាវុធហត្ថស្រុក១១នាក់ ដែលសរុបក្នុងការចំណាយរួមសរុប ១,៥៤០,០០០៛ផងដែរ៕

 

គួររំលឹកផងដែរថា លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ តែងតែគិតគួរយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលក្នុងមូលដ្ឋានឃុំអមលាំង ដែលមានជីវភាពខ្វះខាតជួបការលំបាក និងមានទុកកង្វល់ជួបបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានអន្តរាគមន៏សម្របសម្រួលជួយដោះស្រាយនូវរាល់ឯកសារផ្សេងៗដែលពលរដ្ឋចាំបាច់ត្រូវប្រើប្រាស់។មិនតែប៉ុណ្ណោះ បានចាត់អោយក្រុមការងារក្នុងមូលដ្ឋានត្រូវយកចិត្តទុកចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗត្រូវរាយការជាបន្ទាន់ ដើម្បីងាយស្រួលក្នុងការដោះស្រាយជួយដល់គាត់។បើទោះបីជាពេលខ្លះ លោក ម៉េង ស្រ៊ុន មិនបានចុះមកដោយផ្ទាល់ក៏បានចាត់ក្រុមការងារចុះសួរសុខទុក្ខជាប្រចាំនិងនាំយកនូវអំណោយក្នុងការឧបត្ថមដល់បងប្អូនប្រជាពលរដ្ឋដែលមានទុកលំបាកជាប្រចាំផងដែរនាពេលកន្លងមក៕