លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ បានចាត់​ឲ្យ​ក្រុម​ការងារ​នាំយក​នូវ​គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ជូនដល់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ជួបការលំបាកចំនួន​៧គ្រួសារ​ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម!!!

 

កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៏ជួយគ្នាក្នុងគ្រាលំបាក បានចាត់ឲ្យក្រុមដឹកនាំដោយ កញ្ញា កុយ វណ្ណដេត រួមនិងក្រុមការងារ ព្រមទាំងមានចូលរូមពីអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគក្រោមការឧបត្ថមពី ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមយុវជនក្រុម៨ ជាតំណាងឯកឧត្តម មុឹង មករា ប្រធានសមាគមន៏យុវជនក្រុម៨ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួនប្រាំពីរគ្រួសារ បច្ចុប្បន្នរស់នៅក្នុងឃុំព្រៃចារ ឃុំផ្ដៅជុំ ឃុំខ្នុរដំបង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គ្រួសារទាំងប្រាំពីរគ្រួសាររួមមាន៖

-គ្រួសារទី១មានឈ្មោះ ហៀង ហៀម ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី២ មានឈ្មោះ ឃឹម ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ មានជម្ងឺប្រចាំកាយ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៣ មានឈ្មោះ ស៊ិន អន ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៤ ជាសិស្សក្រីក្រមានឈ្មោះ ម៉េងស៊្រុន គីមហ័រ ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៥ ជាសិស្សក្រីក្រមានឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៦ មានឈ្មោះ សែម អន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិផ្ដៅជុំកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៧ មានឈ្មោះ អ៊ុល សឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

 

នាឱកាសនោះដែរ ក្រុមការងារក៏បានជួបសំណេះសំណាលនិងបានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខព្រួយបារម្ភ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយក្នុងមួយគ្រួសារទទួលបាននូវសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ១បេរ,ទឹកបរិសុទ្ទ១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ និងភេសជ្ជៈ១កេសថែមទៀតផង៕

សម្រប់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងស្មារតីមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះ លោកតែងតែបរិច្ចាគនូវធនធានផ្ទាល់ខ្លួនក្នុងជួយឧបត្ថម្ភទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាក ក៏ដូចជាបានជួយជាថវិការសម្រាប់ទិញក្តាឈូសផងដែរ៕