កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាពីលោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៧:៣០នាទី ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក បានចុះបង្រ្កាបភ្លាមៗនូវករណីបង្កហឹង្សា ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកភូមិ និងប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ។ ក្រោយពីមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយះលេខ (Hotline 1292) ករណីនេះបានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថយើង បានចុះទៅដល់ទីតាំងកេីតហេតុ ហើយក៏បានធ្វើការ ឃាត់ខ្លួនជនបង្កដែលមានឈ្មោះ ជិន ភារិន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃបាក្រុងឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ និងបានដកហូតយកវត្តុតាងមាន៖ ១ កាំបិតផ្គាក់ចំនួន០១ដេីម ដែលជនសង្ស័យកាន់ដើម្បីធ្វើសកម្មភាព ។
បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ។

