ភូមិចំនួន០៩ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិទិន្នន័យក្បាលដីរបស់ខ្លួន
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហាក់ សុខមករា…