ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា […]
Category: ព័ត៌មានជាតិ
កិច្ចប្រជុំពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ
ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល […]
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះទាំង២ដល់លំនៅឋានរបស់ជនរងគ្រោះផ្ទាល់នៅភូមិទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ។ ឯកឧត្តម ហាក់ […]
ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន និងមានដីកាបង្គាប់អោយឃាត់ខ្លួនរបស់តុលាការ
កណ្តាល ÷ សមត្ថកិច្ចហាក់ភ្នែកមុតហៅឃាត់ជនសង្ស័យសួរនាំឆែករកឃើញគ្រឿងញៀន និងក៏ប៉ះចំជនដែលមានដីកាតុលាការបង្គាប់អោយឃាត់ខ្លួន ដែលហេតុការគាប់ជួនគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា÷បុរសជាជនសង្ស័យមានឈ្មោះ គង់ គីមស្រ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ( វិជ្ជាមាននូវសារធាតុញៀន […]
ភូមិចំនួន០៩ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិទិន្នន័យក្បាលដីរបស់ខ្លួន
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ […]
អាជ្ញាធរខេត្តកណ្តាល ទទួលបងប្អូនពលករខ្មែរ ដែលបានត្រឡប់ពីប្រទេសថៃមកវិញ
ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៩នេះ អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលចំនួន ១៤នាក់ ស្រី ៤នាក់ ក្នុងនោះរួមមាន៖ ក្រុងសំពៅពូន ៥នាក់ ស្រុកអង្គស្នួល ១នាក់ ក្រុងតាខ្មៅ ១នាក់ […]
ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន!
នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។ […]
