លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំងមលាំង​ និងបានចូលរួមចំណែកក្នុងព្រះពុទ្ធសាសនាក្នុងការកសាងព្រះវិហារនិងសម្ភារះសរុបជាទឹកប្រាក់អស់ចំនួន ១,៦១៥,០០០រៀល….

កំពង់ស្ពឺ៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល ក្នុងការឧបថ្ថម្ភថវិកាទៅដល់លោកវរសេនីយ៍ត្រី មុី ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលពេលនេះកំពុងតែសម្រាកព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់​…

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ ស្ថិតនៅ​ក្នុង​ទីតាំងវត្ដ​រលាក់កងជេីង ក្នុងភូមិគ្រៀលពង​ ឃុំតាសា​ល​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។ ក្នុងពិធី​នេះដែរ​ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​​​ យឹម សុខុម…

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦​នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

កិច្ចប្រជុំស្តីពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់​តាំងបំពេញបន្ថែមស​មាសភាពក្រុម​ការងារចលនាកសា​ងស​មា​ជិ​​​ក​​គ​ណ​​​បក្សនៅមូលដ្ឋានខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច…

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់…

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្មវិសុទ្ធវង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ ខាងមុខនេះ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​…

មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ​ជាង​ ១៨០០អង្គ និងពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះករ​ បាននិមន្ត និងអញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅ​ទីតាំង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ភ្នំ​ឧដុង្គ​ (ភ្នំ​អដ្ឋរស្ស) ឃុំផ្សាដែក…

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។ បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ថវិកាភ្លាមៗជូនដល់សាលាដែលមានការខ្វះខាត ដើម្បីយកទៅប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មានដូចជាការសាងសង់របង និងការបំពេញបន្ថែមនូវតុ រួមទាំងសម្ភារបរិក្ខារសិក្សាផ្សេងៗឱ្យបានសមរម្យ។ សូម​ជម្រាប​ជូន​ថា​ដើម្បីជាការជួយសម្រាលបន្ទុកជីវភាពបន្ថែម ឯកឧត្តមតែងតែឧបត្ថម្ភរបបអង្ករចំនួន ៣០គីឡូក្រាមក្នុងម្នាក់ ប៉ុន្តែនៅក្នុងឱកាសនេះ ឯកឧត្តមបានសម្រេចបន្ថែមចំនួន…

សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ…