ខេត្តកំពត៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបញ្ជាក់ថា មានតែចំណេះវិជ្ជាមួយមុខគត់ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសជាតិមានមាតុភូមិ ឲ្យនៅស្ថិតស្ថេរ គង់វង្ស និងរុងរឿងតជំនាន់ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះដែលបានរៀបចំធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្ត ក៏មានការផ្តល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៨៩នាក់ផងដែរ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន […]