Month: March 2026

ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន?

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន? លោក ភឺន ផល្លា បដិសេធចំពោះអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយចោទប្រកាន់ថា "ប្រើប្រាស់ស្ថាប័នតុលាជាឧបករណ៍" ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ។ https://www.youtube.com/watch?v=xpIMcLDkXpI

ក្រោម​មេឃ​តែមួយ​ តែវាសនាខុសគ្នា!ជីវិត​ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូននិងចៅ៦នាក់​​ ពេលនេះ​ទទួល​បានការ​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ពី​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនប្រសប់ ឈ្លាសវៃ​និង​គុណធម៌​របស់​ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​បសេដ្ឋ​ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​។ ក្រោម​ស្មារតី​មនុស្សធម៌​ កាលវេលាម៉ោង១៤.០០នាទីរសៀល​​ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់​…

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ ស្ថិតនៅ​ក្នុង​ទីតាំងវត្ដ​រលាក់កងជេីង ក្នុងភូមិគ្រៀលពង​ ឃុំតាសា​ល​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។ ក្នុងពិធី​នេះដែរ​ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​​​ យឹម សុខុម…

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦​នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

កិច្ចប្រជុំស្តីពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់​តាំងបំពេញបន្ថែមស​មាសភាពក្រុម​ការងារចលនាកសា​ងស​មា​ជិ​​​ក​​គ​ណ​​​បក្សនៅមូលដ្ឋានខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច…