Month: February 2026

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់…

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្មវិសុទ្ធវង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ ខាងមុខនេះ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​…

មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ​ជាង​ ១៨០០អង្គ និងពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះករ​ បាននិមន្ត និងអញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅ​ទីតាំង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ភ្នំ​ឧដុង្គ​ (ភ្នំ​អដ្ឋរស្ស) ឃុំផ្សាដែក…