វិជ្ជាជាទ្រព្យ ប្រាជ្ញាជាអាវុធ!

វិជ្ជាជាទ្រព្យ ប្រាជ្ញាជាអាវុធ!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅបញ្ជាការដ្ឋានកងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសព្វាវុធ បញ្ជូនសារ និងសង្រ្គោះបន្ទាន់ ក្រោមវត្តមានគ្រូឧទ្ទេសនាម២រូបគឺលោក វរសេនីយ៍ទោ នៅ ម៉ានីន និងលោកវរសេនីយត្រី យូ រ៉ាវី ដែលមានសិក្ខាកាមចំនួនរួម ៥៦នាក់ លើមុខវិជ្ជាយុទ្ធវិធី (មេរៀនករណីកិច្ចដំបូងរបស់យុទ្ធជន)៕