ឆន្ទៈមោះមុត ចក្ខុវិស័យវែងឆ្ងាយ បេះដូងមនុស្សធម៏ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺយើង

 

កំពង់ស្ពឺ៖នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ដែលលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជាមេបញ្ជាករ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ដោយតំណើរការសាងសង់នេះ មានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលទីតាំងពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល រួមនិងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកពិសីផងដែរ។