ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ!

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺដើម្បីលួចយកទ្រព្យសម្បត្តិ ក៏ដូចជា លួចទូរស័ព្ទនៅក្នុងមន្ទីពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ក្នុងនោះមានឈ្មោះ ១-ឈ្មោះ ដារ៉ូ ភារុន ភេទប្រុស អាយុ ២០ឆ្នាំ និង២-ឈ្មោះ ត្រេន អាយយុ ភេទប្រុស អាយុ…

ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវក្រោះម៉ូឌែល DSS ផលិតនៅកម្ពុជា (Made in Cambodia) និងមួកការពារគ្រាប់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងអនុវត្តច្បាប់…

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និអញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីបុណ្យប្រព្រឹត្តទៅដោយមានការសែនក្រុងពិលី និងដង្ហែផ្កាទៅតម្កល់ក្នុងសាលាធម្មសភា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវកត្តិយសជិតឆ្ងាយ និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានរៀបចំថវិការសម្រាប់ជាបច្ច័យបុណ្យចំនួន ១,៦០០,០០០៛ (មួយលាន ហុកសិបម៉ឺនរៀល) និងផ្តល់ជូននូវការសាងសង់ដងទង់ជាតិ, កុំព្យូទ័រ និងម៉ាស៊ីនព្រីន១ឈុត…

ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន…

ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦។

IPA រៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំស្តីពី “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ –…

ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…