លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយសង្គ្រោះបន្ទាន់និងចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៨២២គ្រួសារ ក្នុងស្រុកសំរោងទង…

 

កំពង់ស្ពឺ៖ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយសង្គ្រោះបន្ទាន់ និងចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៨២គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តំពង់ស្ពឺ។ កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារខេត្ត ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករផងដែរ៕