កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ បញ្ជូនទៅសាលាដំបូង  ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស…….!

ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ បញ្ជូនទៅសាលាដំបូង ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាទនម្ងន់ទោស

នៅវេលាម៉ោង១៧:៥៥នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានករាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាទម្ងន់ទោស ។ ជនសង្ស័យនោះមានឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យមិនបានសហការ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចនោះទេ ហើយក៏បានស្រែកជេរប្រម៉ាថ និងយកចបជីកមកបម្រុងវាយ ចាក់គំរាមសមត្ថកិច្ច និងយកដំបងឈើគប់មកលើសមត្ថកិច្ចទៀតផង។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចដែក ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។