លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ…

 

កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់បុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងមុឺងម៉ាត់ប្រកបដោយស្មារតីបេះដូងមនុស្សធម៏ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។សកម្មភាពចូលរួមបរិច្ចាគនេះជាអំពើកុសលមួយដ៏មានតម្លៃដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងកាន់សាសនាណានោះទេ។

 

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

 

ក្នុងពីធីនេះដោយការអញ្ជើញចូលរួមពីសំណាក់ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធាន និងនាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧,កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ និងលោកមេបញ្ជាការ-រង,នាយសេនាធិការនិងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩និងស្នាក់ការសន្តិសុខ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៏ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ចូលរួមបរិច្ចាគឈាមផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តទៀតថា«យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»។ហើយពេលនេះគឺជាលើកទី០៣ហើយ ដែលលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។

សូមបញ្ចាក់ផងថា ក្នុងរយៈពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារជាតំណាងធ្វើការ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីទទួលបានឈាម ក្នុងការអន្តរាគមន៍ជួយសង្រ្គោះដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ហើយត្រូវាការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយ ក្នុងការព្យាបាលជំងឺផងដែរ៕

 

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្រុមការងារ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ រួមបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ ជាពិសេសសូមជូនពរអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕