លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថកំពង់ស្ពឺ ធ្វើការបន្តចុះផ្សព្វផ្សាយនិងចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទីកគរលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine1292  ដើម្បីអោយប្រជាពលរដ្ឋបានដឹងនិងជ្រួតជ្រាបជាព័ត៏មានកាន់តែច្រើនបន្ថែមទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថកំពង់ស្ពឺ ធ្វើការបន្តចុះផ្សព្វផ្សាយ ចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទីកគរលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីអោយប្រជាពលរដ្ឋបានជ្រួតជ្រាបជាព័ត៏មានបានកាន់តែច្រើនបន្ថែមទៀត។

ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ឫឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕