រដ្ឋបាលខេត្តកណ្តាល បាននាំយកអំណោយទៅផ្ដល់ជូនរដ្ឋបាលខេត្តព្រះវិហារ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ដែលទទួលបានពីបណ្ដារក្រុង-ស្រុក និងសប្បុរសជនានា បានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបានការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។