Month: November 2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ បាននាំយកអំណោយ ឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥…

កម្លាំងជលផលខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ តាមដងទន្លេ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត

នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តមអភិបាលខេត្តកណ្ដាល អាជ្ញាធរជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅលើផ្ទៃទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងរដូវបិទនេសាទ ឬរដូវត្រីពងកូន។ ប្រតិបត្តិការនេះត្រូវបានដឹកនាំអនុវត្តដោយផ្ទាល់ពី លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ដោយសហការជាមួយនឹងកម្លាំងចម្រុះជាច្រើនរូប មានដូចជា អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល និងយោធាពាក់ព័ន្ធ។ យោងតាមរបាយការណ៍បឋមពីកម្លាំងប្រតិបត្តិការ បានបង្ហាញថា ការចុះបង្ក្រាបនេះផ្តោតជាសំខាន់ទៅលើការលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលបំផ្លាញធនធានត្រី ដូចជា៖ លូស្បៃមុង របាំងព្រួលស្បៃមុង…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៨-៩ ខែវិច្ឆកា ឆ្នាំ២០២៥។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៨-៩ ខែវិច្ឆកា ឆ្នាំ២០២៥។