ពិធីសម្ភោធភោជនីយដ្ឋាន ខេមបាណា គឺជាភោជនីយដ្ឋានមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាភោជនីយដ្ឋានមួយមានភាពនាំមុខក្នុងវិស័យម្ហូបអាហារដល់ឈ្ងុយឆ្ងាញ់ រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ” ភោជនីយដ្ឋានខេម បាណា មានទីតាំងបណ្ដោយផ្លូវ60m សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។អតិថិជនដែលរស់ និងតំបន់ជុំវិញនិងឆ្លងកាត់ ទីតាំងនេះឆាចចូលញុាំ និងមានខ្យល់អាកាសល្អបរិសុទ្ធឲកន្លែងចតឡានធំទូលាយកាន់រចនាបទប្លែក មានបន្ទប់ឯកជនធំៗ និង ដែលអាចទទួលអតិថិជនបានច្រើននាក់ទៀតផងដែរ។ ភោជនីយដ្ឋានខេម បាណា ជាភោជនីយដ្ឋានមានម្ហូបកម្មង់ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ និងទទួលបានបទពិសោធន៍បរិភោគអាហារដែលចម្អិនដោយផ្ទាល់ពីចុងភៅ ដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់។ នៅភោជនីយដ្ឋានខេម […]
Author: សហការី
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី….
កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព!
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ការងាររបស់កងកម្លាំង ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ […]
សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហាត់ប្រាណតាមរយៈវិធីសាស្ត្រចម្រុះ ដែលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រង ទម្ងន់ និងក្បាលពោះ កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប សង្គ្រោះ។
សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហាត់ប្រាណតាមរយៈវិធីសាស្ត្រចម្រុះ ដែលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រង ទម្ងន់ និងក្បាលពោះ កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប សង្គ្រោះ។
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ…
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ […]
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!
នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ -ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ថន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ ដូង សុផល […]
ឆន្ទៈមោះមុត ចក្ខុវិស័យវែងឆ្ងាយ បេះដូងមនុស្សធម៏ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺយើង
កំពង់ស្ពឺ៖នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ដែលលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជាមេបញ្ជាករ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ដោយតំណើរការសាងសង់នេះ មានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស […]
ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ……
កំពង់ស្ពឺ, ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ […]
លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ…
កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់បុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងមុឺងម៉ាត់ប្រកបដោយស្មារតីបេះដូងមនុស្សធម៏ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។សកម្មភាពចូលរួមបរិច្ចាគនេះជាអំពើកុសលមួយដ៏មានតម្លៃដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងកាន់សាសនាណានោះទេ។ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ […]
