កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

  នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ […]

រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅអប់រំ!

  វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ […]

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ!

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ! កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ […]

ឯកឧត្តម គួច ចំរើន អញ្ជើញចូលលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន០១គ្រួសារ បណ្ដាលឱ្យស្លាប់ម្នាក់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី ដែលបណ្ដាឲ្យ […]

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។   ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា […]

កិច្ចប្រជុំពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ  ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល […]

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។   ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះទាំង២ដល់លំនៅឋានរបស់ជនរងគ្រោះផ្ទាល់នៅភូមិទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ។   ឯកឧត្តម ហាក់ […]

ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន និងមានដីកាបង្គាប់អោយឃាត់ខ្លួនរបស់តុលាការ

កណ្តាល ÷ សមត្ថកិច្ចហាក់ភ្នែកមុតហៅឃាត់ជនសង្ស័យសួរនាំឆែករកឃើញគ្រឿងញៀន និងក៏ប៉ះចំជនដែលមានដីកាតុលាការបង្គាប់អោយឃាត់ខ្លួន ដែលហេតុការគាប់ជួនគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។   លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា÷បុរសជាជនសង្ស័យមានឈ្មោះ គង់ គីមស្រ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ( វិជ្ជាមាននូវសារធាតុញៀន […]

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ !!!

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី