កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៩.១០នាទីព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងអស់មួយគ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាយចំនួន០៣គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងមានឈ្មោះ […]