កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ និងក្រុមគ្រួសារ និងមានការអញ្ជើញចូលរពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងមានការចូលរួមជាទេយ្យទៀន ពីសំណាក់ឯកឧត្តម ភោគ សុវណ្ណារិទ្ធិ អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង រួមនិងក្រុមការងារនៅមូលដ្ឋានឃុំអមលាំង បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្តរួមមាន៖ ទី១.វត្តកន្សែងសន្សំ ស្ថិតនៅភូមិកុមារមាស,ទី២.វត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល,ទី៣.វត្តកោះពន្លាជ័យ ស្ថិតនៅភូមិព្រៃជ្រៅ,ទី៤.វត្តតាំងហោង ស្ថិតនៅភូមិតាំងហោង,ទី៥.វត្តជ្រាវ ស្ថិតនៅភូមិតាំងសំរោង និងទី៦.វត្តភ្នំពិស្ស៍ ស្ថិតនៅភូមិពិស្ស ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដោយទេយ្យទៀនសរុបរួមមាន៖ បច្ច័យចំនួន ២,៤០០,០០០រៀល, ថ្នាំពេទ្យ ៦កេស, អង្ករ១៦៥០គ.ម, ត្រីខ 12កេស, កាហ្វេ 12កេស, ម្សៅស៊ុបខ្នរ 12កេស, ទានវស្សា ១២គូរ, ការហ្វេ១២កេស, ម្សៅស៊ុបខ្នរ១២កេស, នំចាហួយ១២កេស, នំកាក់មាស១២កេស, ស្លាដក់ ១២ឈុត, ទឹកសុទ្ធ ៣០កេស, ទឹកផ្លែឈើ ៣០កេស, មី ៣០កេស, ទឹកសុីអុីវ ៣០យួរ, ទឹកត្រី ៣០យួរ, ទឹកដោះគោ តែ ស្ករស នំ ទាន ធូប 1ឈុត សរុបជាទឹកប្រាក់ ១៨,១៤២,០០០រៀល
ក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យ និងសម្ភារៈពី ពុទ្ធបរិសទថែមទៀតផងដែរ។ ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល០៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។
ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំជាថវិការ សម្រាប់លោកតា លោកតាលោកយាយ បងប្អូនពុទ្ធបរិសទសរុបចំនួន ៨៣នាក់ សរុបអស់ថវិកាចំនួន៤១៥,០០០រៀល ។
បន្ទាប់មកពេលដែលជម្រាបលា លោកតា លោកតាលោកយាយ លោកតា លោកយាយក៏បានជួនពរជ័យសេរីមង្គលដល់ លោក ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ រួមនិងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

