(កណ្តាល)៖ ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល បានចូលរួមសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមស៊ុយ ឆៃលាង បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត គុណ ញឹម អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋាន ស្រុកកៀនស្វាយ ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងពីឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកណ្តាល។
ពិធីមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សុវិទ្យា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈើទាល, លោក ឯក ផាត អនុប្រធានគណៈកម្មាធិការគណបក្សស្រុកកៀនស្វាយតំណាងលោក ឡូវ សុខសាន ជាប្រធានគណៈកម្មាធិការគណបក្ស លោកស្រី អ៊ុក សឿន ប្រធានគណៈកម្មាធិការគណបក្ស(មេឃុំ ឃុំឈើទាល) និងមានការចូលរួមពីឯកឧត្តម ឃួន សុវណ្ណ អនុ ប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល, លោក លី ស៊ីផាន់ ជាសមាជិកក្រុមចលនាកសាងសមាជិកគណបក្ស និងទទួលបន្ទុកចុះជួយចលនាកសាងនៅស្រុកកៀនស្វាយ, លោក សាន ផានិត លោក ជា សំណាងលោក សឿន សុផាន់ លោក ហុក រិទ្ធ ជាសមាជិកក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំ និងសមាជិកជាច្រើននាក់។
ឯកឧត្តមស៊ុយ ឆៃលាង សូមថ្លែងអំណរគុណដល់វីរកងទ័ព វីរនគរបាល វីរអាវុធហត្ថ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិរបស់យើង ធ្វើឲ្យពួកយើងអាចរស់នៅបានប្រកបមុខរបរនិងអាចធ្វើតាមជំនាញរបស់យើងគ្រប់ៗគ្នា។
ឯកឧត្តម ស៊ុយ ឆៃលាង លោកបានលើកទឹកចិត្តប្រជាពលរដ្ឋ ដែលជាសមាជិកបក្សថ្មីឱ្យបន្តរួមគ្នាជាកម្លាំងតែមួយជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សបានដឹកនាំប្រទសមានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។
ឯកឧត្តម ស៊ុយ ឆៃលាង បានជម្រាបដល់សមជិកបក្សថ្មីថាគ្មានគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពតឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
ឯកឧត្តមស៊ុយ ឆៃលាង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ ដើម្បីឱ្យក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋាន បានក្លាយមនុស្សរបស់គណបក្សនៅជាមួយជឿជាក់ ការពារគណបក្សគ្រប់កាលៈទេសៈ ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក ធ្វើជាសាក្សីគ្រប់ពេលសម្រាប់គណបក្សយើង គឺបង្ហាញពីសេចក្តីជំនឿ សេចក្តីស្រឡាញ់ ជួយពង្រឹងគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព ផ្តល់ការរាប់អានការស្រឡាញ់គ្នាទៅវិញទៅមករវាងសមាជិក និងសមាជិក នៃគណបក្សប្រជាជនកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំនៅមូលដ្ឋានមានមេបក្សភូមិ មេបក្សឃុំ និងថ្នាក់ដឹកនាំគណបក្សស្រុកកៀនស្វាយ។

