ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រកបមុខរបរតាមប្រព័ន្ធអនឡាញជាដើម សូមឱ្យប្រកាន់យកនូវក្រមសីលធម៌ខ្ពស់ក្នុងការផ្សព្វ ផ្សាយដោយឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកក្រមសីលធម៌ថាមានសារៈសំខាន់ខ្លាំងណាស់ វាប្រៀបបានទៅនឹងគ្រឿងអលង្កាសម្រាប់តុបតែងលម្អរាងកាយរបស់មនុស្សម្នាក់ៗថែមទៀត។ ថ្លែងបើកសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង ដើម្បីជំរុញការលើកកម្ពស់វប្បធម៌ ប្រពៃណី […]