នាថ្ងៃទី ៣១ កក្កដា ២០២៥ UNICEF Cambodia បានលើកឡើងថា ដើម្បីគាំទ្រក្រុមគ្រួសាររងគ្រោះ យូនីសេហ្វបានបន្តចែកជំនួយសម្ភារៈទឹកស្អាត និងអនាម័យ រួមមាន ធុងចម្រោះទឹក ធុងទឹក ប៊ីដុងទឹក សាប៊ូ ម្សៅសាប៊ូបោកគក់ និងសំឡីអនាម័យ ជូនប្រជាពលរដ្ឋនៅតាមជំរំភៀសសឹកនៅក្នុងខេត្តមួយចំនួនទៀត ដែលអាចផ្តល់ជូនប្រជាជនភៀសសឹកប្រមាណ ៣០,០០០ នាក់។
សម្ភារៈសំខាន់ៗទាំងនេះ នឹងជួយកាត់បន្ថយហានិភ័យសុខភាព និងផ្ដល់ភាពធូរស្រាលដល់ក្រុមគ្រួសារដែលកំពុងត្រូវការជំនួយ។ សន្តិភាព និងការការពារ ដើម្បីកុមារគ្រប់រូប ៕