ខេត្តកំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញនិងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់អោយកម្លាំងកងរាជអាវុធហត្ថក្រុង-ស្រុក ធ្វើការចុះល្បាតពេលយប់ជាប្រចាំ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជហត្ថក្រុងឧដុង្គម៉ែជ័យ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានធ្វើការចុះល្បាត ការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និង ឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕