សម្តេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២
សម្តេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២
សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។

សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។
សូមអរគុណផងដែរ ដល់ក្រុមអ្នកយក ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។
បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។
ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក។