ធនាគារធំៗនៅកម្ពុជា បានប្រកាសសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចីដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងដើម្បីជាការតបស្នងនូវភាពអង់អាចក្លាហានជូនយោធិនពលី ឬយោធិនពិការ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូយ៉ាងមោះមុតក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា–ថៃ។