នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ការងាររបស់កងកម្លាំង ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ […]