ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ
Author: សហការី
ភូមិចំនួន០៩ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិទិន្នន័យក្បាលដីរបស់ខ្លួន
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ […]
អាជ្ញាធរខេត្តកណ្តាល ទទួលបងប្អូនពលករខ្មែរ ដែលបានត្រឡប់ពីប្រទេសថៃមកវិញ
ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៩នេះ អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលចំនួន ១៤នាក់ ស្រី ៤នាក់ ក្នុងនោះរួមមាន៖ ក្រុងសំពៅពូន ៥នាក់ ស្រុកអង្គស្នួល ១នាក់ ក្រុងតាខ្មៅ ១នាក់ […]
ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន!
នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។ […]
