អបអរសាទរប្រជាពលរដ្ឋរស់នៅក្នុងឃុំគគី និងឃុំគគីធំ ស្រុកកៀនស្វាយ ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ(ប្លង់រឹង)ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ…

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។ ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត…

ឯកឧត្តម គួច ចំរើន ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះកូនឈើនៅក្នុងថ្នាលបណ្តុះកូនឈើតាខ្មៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកូនឈើទាំងអស់នេះឱ្យបានលូតលាស់ល្អ សម្រាប់ទុកដាំលម្អក្នុងខេត្ត និងសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិផងដែរ។ ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្ដម គួច ចំរើន បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ…

រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅអប់រំ!

វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយន្ត និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត…

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ!

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ! កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ…

ឯកឧត្តម គួច ចំរើន អញ្ជើញចូលលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន០១គ្រួសារ បណ្ដាលឱ្យស្លាប់ម្នាក់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី ដែលបណ្ដាឲ្យ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះ បានស្លាប់ក្នុងពេលកើតហេតុ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ…

កិច្ចប្រជុំពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម នុត…