កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ជាក់ស្តែងថ្មីៗនេះផងដែរ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា០៣។ដោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្ករអោយខូចសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពលរដ្ឋជុំវិញមានការភ័យខ្លាច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្មេងទំនើងទាំង០៣នាក់នេះរួមមាន៖ទី០១មានឈ្មោះ […]