វិមាន ៧មករា ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលគ្រោងនឹងប្រារពឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

