កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមប្រធានបទ “រត់ដើម្បី សុខភាព មិត្តភាព រវាង កងកម្លាំង និងប្រជាពលរដ្ឋ” ដែលរៀបចំដោយ កងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

កងរាជអាវុធហត្ថខេត្តសៀមរាប បានបង្កើតការរត់កម្សាន្តនេះ មានរយៈចម្ងាយ ៣គីឡូម៉ែតត្រ និង៥.៥គីឡូម៉ែត្រ គោលបំណង ដើម្បីលើកកម្ពស់សុខភាព បង្កើនសាមគ្គីភាព បង្កើតបរិយាកាសសប្បាយរីករាយរួមគ្នា លើកកម្ពស់ការហាត់ប្រាណ បង្កើនភាពស្និទ្ធស្នាលរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ចូលរួមលើកស្ទួយស្មារតីសាមគ្គីភាព លើកកម្ពស់ការហាត់កីឡាដើម្បីរក្សាសុខភាពល្អទាំងអស់គ្នា។

កងរាជអាវុធហត្ថខេត្តសៀមរាបមានកិត្តិយស និងសូមអរគុណចំពោះឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានចូលរួមរត់កម្សាន្ត និងឧបត្ថម្ភគាំទ្រសម្រាប់កម្មវិធីរត់កម្សាន្តនេះ ជាពិសេសសូមថ្លែងអំណរគុណដល់:

-ក្រុមហ៊ុន ភេសជ្ជៈ គីងកុង

-ក្រុមហ៊ុន ថិមភល គ្រុប

– ប្រេងកូឡា ណាហ្គាបាម

-គ្រួសារហៃវិន

-សភាពាណិជ្ជខេត្តសៀមរាប ឧត្តមមានជ័យ

-STARBALM SPORT CARE

-ធានារ៉ាប់រង Manulife

– នំប៉ាវ ខ្លឹមខ្មែរ

– នំមង្គលខ្មែរ ម៉ាកចែវី

នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។