
កំពង់ស្ពឺ៖បន្ទាប់ពីទទួលបាននូវពត៌មានពីក្រុមការងារអំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក បានទទួលមរណភាព ភ្លាមៗក្រោមស្មារតីមនុស្សធម៏លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ តំណាងឲ្យ ឯកឧត្តមបណ្ឌិត មុឹង មករា នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦កន្លងមកនេះ បានចាត់ក្រុមការងារជាតំណាងនាំយកថវិការសម្រាប់ទិញក្តាមឈូសទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួនមួយគ្រួសារ មានឈ្មោះ ទ្រក រឹម ភេទស្រី អាយុ៨០ឆ្នាំ ទទួលមរណភាពដោយជរាពាធ រស់នៅក្នុងភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សម្រប់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងស្មារតីមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះ លោកតែងតែបរិច្ចាគនូវធនធានផ្ទាល់ខ្លួនក្នុងជួយឧបត្ថម្ភទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាក ក៏ដូចជាបានជួយជាថវិការសម្រាប់ទិញក្តាឈូសផងដែរ៕
