លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ…

 

កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទសេ និងមានការណែនាំដោយពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កាលពីវេលាម៉ោង០២.០០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនឹងពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សមាគមកិច្ចការនារីខេត្ត ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

ក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមនិងក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងបានជូនពរឲ្យ លោកស្រី ងួន ចំណាន ឆាប់បានជាសះស្បើយពីជំងឺ និងបានសមប្រកបដោយសុខភាពល្អផងដែរ ជាទឹកចិត្តសប្បុរស ចែករំលែក ក្នុងការជួយគ្នាក៏នបានឧបត្ថម្ភជាថវិកាចំនួន ៥០០,០០០រៀល(ហាសិបមុឺនរៀល) និងផ្លែឈើ១កន្ទ្រក់ ថែមទៀតផងដែលសរុបជាថវិកាចំនួន ៩០០,០០០រៀលផងដែរ។ការសាងអំពើល្អគឺជាការប្រព្រឹត្តអំពើជាកុសលទាំងឡាយ តាមរយៈការគិត ការនិយាយ និងការធ្វើសកម្មភាព ដែលមិនត្រឹមតែនាំមកនូវសេចក្តីសុខដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសេចក្តីសុខផ្លូវចិត្ត ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាដល់ខ្លួនឯងផ្ទាល់ផងដែរ៕