កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​ បន្ទាប់​ពីមានការខលប្តឹងផ្ទាល់មាត់​ដើម្បី​សុំកិច្ចអន្តរាគមន៍​ តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292…

 

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះទៅលើជនរងគ្រោះ បន្ទាប់ពីមានការខលប្តឹងផ្ទាល់មាត់ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ក្នុងភូមិសាស្ត្រស្រុកសំរោងទង។ដោយកាលពីវេលាម៉ោង ២១:១៧នាទីយប់ ថ្ងៃទី១៨ ខែមីថុនា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍ និងប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីករណីមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះទៅលើជនរងគ្រោះ។

 

បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់បានខ្លួនជនបង្ករនោះភ្លាមៗដោយជនបង្កមានឈ្មោះ លឹម ថាច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានមាន៖កាំបិតផ្គាក់ចំនួន០១ដើម និងដុំថ្មចំនួន០២ដុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕‎