(កណ្ដាល)៖ នៅព្រឹកថ្ងៃពុធទី១៧ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងបិណ្ឌទី១០ លោកសេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។ព្រមទាំងពុទ្ធបរិស័ទបានចូលរួមកាន់បិណ្ឌទី១០នៅវត្តចាក់អង្រែក្រោមចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
នាឱកាសនោះ លោកសេង គន្ធរួមជាមួយក្រុមការងារទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
ជាមួយគ្នានោះ លោកក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលនានា នៅវត្តចាក់អង្រែក្រោម។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


