នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជហត្ថស្រុកសំរោងទង,កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានធ្វើការចុះល្បាត ការពារបង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និង ឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
