សម្តេច ម៉ែន សំអន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ផ្តល់ជូនជនភៀសសឹក និងបានសំណេះសំណាលជាមួយជនភៀសសឹក នៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់

ចាប់តាំងពីការឈ្លានពានប្រដាប់អាវុធរបស់ថៃនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥, ជនភៀសសឹកជាជនស៊ីវិលកម្ពុជាមានចំនួនជាង ៣៧ ០០០ នាក់ក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ័សាត់។

ដោយមិនទុកនរណាមា្នក់ចោល, នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនជនភៀសសឹក និងបានសំណេះសំណាលជាមួយជនភៀសសឹក នៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។