Month: May 2026

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និអញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីបុណ្យប្រព្រឹត្តទៅដោយមានការសែនក្រុងពិលី និងដង្ហែផ្កាទៅតម្កល់ក្នុងសាលាធម្មសភា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវកត្តិយសជិតឆ្ងាយ និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានរៀបចំថវិការសម្រាប់ជាបច្ច័យបុណ្យចំនួន ១,៦០០,០០០៛ (មួយលាន ហុកសិបម៉ឺនរៀល) និងផ្តល់ជូននូវការសាងសង់ដងទង់ជាតិ, កុំព្យូទ័រ និងម៉ាស៊ីនព្រីន១ឈុត…

ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន…