កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ នេះជាសប្តាហ៍ទីពីរហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទារបស់ប្រជាពលរដ្ឋ។ កម្មវិធីកីឡាដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញដើម្បីឲ្យប្រជាពលរដ្ឋចូលរួមហាត់រួមមាន Functional Training, Advance Training និង Hyrox Workout។ […]

រថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

  ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០១គ្រឿងម៉ាក BMW M4 ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៥ ពុំមានពាក់ផ្លាកលេខ និងម៉ូតូ ០៨គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច […]

លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណៈបក្សខេត្ត រួមនិងក្រុមគ្រួសារ ជាមួយនិងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអមលាំង បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនប្រគេនព្រះសង្ឃចំនួន៦វត្តដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥២អង្គ…

  កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ និងក្រុមគ្រួសារ និងមានការអញ្ជើញចូលរពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ […]

លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ) គ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា…

កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង […]

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័…

  កំពង់ស្ពឺ៖នៅថ្ងៃសុក្រ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំក្រុមការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការ បញ្ជាការដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ៕

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់នាពេលកន្លងមកដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ…

  កំពង់ស្ពឺ​៖​ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ បានធ្វើការធ្វើការ​បង្ក្រាបនិងឃាត់ខ្លួន​ក្មេងទំនើងដែលនិយមចូលចិត្ត​បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន​​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ជា​បន្ត​បន្ទាប់​នាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ជាក់ស្តែង​ថ្មីៗ​នេះ​ផងដែរ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា០៣។ដោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​យ៉ាង​អនាធិបតេយ្យ​ បង្ករអោយខូចសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពលរដ្ឋជុំវិញមានការភ័យខ្លាច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្មេងទំនើងទាំង០៣នាក់នេះរួមមាន៖​ទី០១មានឈ្មោះ […]

លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​​​ បានឧបត្ថម្ភ​ជាថវិការសម្រាប់ទិញក្តាមឈូសជួយទៅ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ ជួប​ទុក្ខ​លំបាក​ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម…

កំពង់ស្ពឺ៖បន្ទាប់ពីទទួលបាននូវពត៌មានពីក្រុមការងារអំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក បានទទួលមរណភាព ភ្លាមៗក្រោមស្មារតីមនុស្សធម៏លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ តំណាងឲ្យ ឯកឧត្តមបណ្ឌិត មុឹង មករា នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦កន្លងមកនេះ បានចាត់ក្រុមការងារជាតំណាងនាំយកថវិការសម្រាប់ទិញក្តាមឈូសទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួនមួយគ្រួសារ […]

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ

  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ…

កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ […]

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!

  នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុល […]