កំពង់ស្ពឺ៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល ក្នុងការឧបថ្ថម្ភថវិកាទៅដល់លោកវរសេនីយ៍ត្រី មុី ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលពេលនេះកំពុងតែសម្រាកព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ ។
Author: សហការី
ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបរិច្ចាគថវិកាចំនួន១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក និងគ្រួសារចាស់ជរាចំនួន០៣គ្រួសារ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច…
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៩.១០នាទីព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងអស់មួយគ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាយចំនួន០៣គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងមានឈ្មោះ […]
អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ!
តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីបុរសម្នាក់ឈ្មោះ សុខ សំណាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ […]
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង…
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:០៥នាទីរសៀល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅក្នុងភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ ភឿង […]
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង សួរសុខទុក្ខនិងនាំយកអំណោយជាថវិការនិងគ្រឿងឧបភោគបរិភោគជាឧបត្ថម្ភដល់គ្រួសារ លោក ឈួន សុខន ស្មៀនឃុំអមលាំង ដែលប្រពន្ធទើបនឹងសម្រាលកូន(ឆ្លងទន្លេ)កំពុងសម្រាកលំហែមាតុភាពនៅមណ្ឌលសុខភាពអមលាំង…
កំពង់ស្ពឺ៖នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានចាត់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង និងលោក ភូ ឌីសាឌីន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិការនិងគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់គ្រួសារ លោក ឈួន សុខន […]
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក១គ្រួសារ ឈ្មោះលោកយាយ នុត ពេញ អាយុ៧២ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងក្រុងច្បារមន…
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១.១៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា […]
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងពង្រឹងការស្រាវជ្រាវការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខនៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល…
កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលបង្ហាញយ៉ាងមុឺងម៉ាត់របស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ […]
