ស្មារតីខ្មែរតែមួយ! ស្ថាបនិកកសិដ្ឋាន i7 Ranch Cambodia លោក ស្រី ចន្ធូ ព្រមទាំងភរិយា បាននាំយកថវិកាចំនួន ២៥,០០០,០០០រៀល និងអង្ករចំនួន ២៥តោន ទៅប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ
រាជធានីភ្នំពេញ៖ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហេង ស្រីនាត និងក្រុមការងារ កសិដ្ឋាន i7 Ranch Cambodia តំណាងរបស់ លោក ស្រី ចន្ធូ ព្រមទាំងភរិយា ស្ថានិបកសិដ្ឋាន i7 Ranch Cambodia បាននាំយកនូវអំណោយដែលជាទឹកចិត្តស្នេហាជាតិរបស់ លោក ស្រី ចន្ធូ ទៅប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ…
